ពលរដ្ឋរិៈគន់រឿងកុងត្រូលជជុះនៅស្រុកកែវសីមា ជំរិតទាលុយពីឈ្មួញអ្នកដឹកឈើមិនឲ្យរំលងសូម្បីតែមួយកន្ទុយ

មណ្ឌលគិរី៖ប្រភពរាយការណ៍ ពីរក្រុមអ្នករកស៊ីដឹកឈើបន្តិចបន្ទួច ជាច្រើននាក់,នៅស្រុកកែវសីមាខេត្តមណ្ឌលគិរី,,! បានរអ៊ូរទាំនិងរិៈគន់ មកលើ មន្ត្រី អាវុធហត្ថ នគរបាល ដែលចុះត្រួតពិនិត្យ សុវត្តិភាពចរាចរណ៍និង អាវុធជាតិផ្ទុះ នៅចំណុចភូមិឆ្នែងឃុំស្រែខ្ទុម​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ថាពិនិត្យគ្រាន់តែជាឡេះ តាមពិតដាក់កំលាំងគៀបយកលុយ ពីពលរដ្ឋដឹកឈើបន្តិចបន្ទួចតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅភូមិឆ្នែង​ បានលើកឡើងថា ក្រុមពិនិត្យអាវុធជាតិផ្ទុះ មានអាវុធហត្ថ ដែលដឹកនាំដោយលោក ស្វាយ​ សុវណ្ណា​ រីឯនគរបាលវិញដឹកនាំដោយលោក ស៊ុន​ សំអយ (ហៅកិ​) និងលោកមុនី​។
ហើយក្រុមសមត្ថកិច្ចទាំងពីរស្ថាប័ននេះ​ ត្រូវបានគេអះអាងថា មានការចាត់តាំងពីលោក ស្នងការខេត្ត និងលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ដើម្បីធ្វើការត្រួតពិនិត្យសុវត្តិភាពចរាចរណ៍និងអាវុធជាតិផ្ទុះ។

មិនដូច្នេះអី,,ក្រុមនេះបានធ្វើសកម្មភាពស្ទាក់ឃាត់ម៉ូតូ រថយន្តគ្រប់ប្រភេទ របស់ឈ្មួញដែលដឹកឈើឆ្លងកាត់ទីនោះ ឲ្យបង់លុយឲ្យខ្លួន
មិនឲ្យរំលងសូម្បីតែមួយម៉ូតូ ឬឈើមួយកន្ទុយ! ហើយក៍គ្មានឈ្មួញ ម្នាក់ណាអាចគេចផុតពីកណ្ដាប់ដៃសមត្ថកិច្ច ដែលឈរជើងនៅចំណុចនោះទេ អ្នកដឹកតិចបង់តិច ដឹកច្រើនបង់ច្រើន គឺត្រូវតែបង់លុយជាកំហិត ទង្វើបែបនេះអាចហៅបានថា ជាកុងត្រូលជជុះ។

ប្រភពដដែលបន្តថា សកម្មភាពនេះមិនមែនជាការត្រួតពិនិត្យអាវុធជាតិផ្ទុះអីទេ ហើយក៍មិនមែន ជាការបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើអីដែរ,,វាជាសកម្មភាពគៀបយកលុយច្រើនពីអ្នករកស៊ី បង្កការលំបាកដល់ពលរដ្ឋបន្ថែមមួយកម្រិតទៀត។

ជាក់ស្តែងនៅយប់ថ្ងៃទី១៤ឈានចូលថ្ងៃ១៥ខែឧសភា ២០១៨នេះ មានរថយន្តកែឆ្នៃឡង់គ្រីស័រ​ ហើម​ បាឡែន​ ស្វិត​ សាំយ៉ុង​ ជាដើម​ បានដឹកឈើបោះពួយឆ្លងកាត់ប៉ារ៉ាស់មួយនេះបានយ៉ាងរលូនព្រោះបង់លុយគ្រប់។

ប្រភពច្បាស់ការមួយទៀតបានបង្ហើបថា​ កាលដែលលោកមេបញ្ជាការខេត្ត និងលោកស្នងការខេត្ត បញ្ជាអោយដាក់ប៉ារ៉ាស់បិទផ្លូវ នៅចំណុចភូមិឆ្នែងនេះគឺដើម្បី​ អោយឈ្មួញរកសុីឈើ បកក្រោយ មកដឹកឈើទៅតាមច្រកដាក់ដាំវិញ។
ម្យ៉ាងទៀតគឺដើម្បីរកកញ្ចប់ប្រាក់ពីឈ្មួញនៅស្រុកកែវសីមានេះផងដែរ។

ឆ្លើយតបនិងការលើកឡើងនេះលោក ហែម​ បូណារ៉ែល​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងនៅ ព្រឹកថ្ងៃទី១៥ឧសភា នេះថា​ ជាគោលការលោកបានបញ្ជាឱ្យដាក់ប៉ារ៉ាស់នៅទីនោះ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរថយន្តខុសបទដ្ឋានបច្ចេកទេស។
ពាក់ព័ន្ធរឿងយកលុយកាក់​ លោកមិនទាន់បានដឹងទេចាំសួរទៅមន្ត្រីសិន។
ឯលោក ឡោ​ សុខា​ ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ ដូចនឹងលោកមេបញ្ជាការខេត្តដែរ​ ថា លោកមិនអនុញ្ញាតឲ្យយកលុយកាក់ឡើយ​ តែបើមានករណីនេះកើតឡើង​ គឺត្រូវចាត់វិធានការក្តៅ៕

Leave a Reply

Your email address will not be published. Required fields are marked *