ករណីៈឳពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើត បណ្តាលឱយរបួសធ្ងន់ធ្ងរ

ក្រុងស្ទឹងសែន៖ ថ្ងៃទី10.05.2018 វេលាម៉ោង15.17នាទី នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។
ករណីៈឳពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើត បណ្តាលឱយរបួសធ្ងន់ធ្ងរ។​ កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ2ឆ្នាំរងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក
ជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ34 ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។ 

ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ 31ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។
កន្លងមកនៅថ្ងៃទី 20.12. 2017ប្តីប្រពន្ធនេះបានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។


មូលហេតុៈ គឺមុខសញ្ញាជាឪពុក ខឹង នឹងប្រពន្ធមិនព្រមឲ្យ យកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។
ក្រោយពីកាប់កូនរួច ជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួន តែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន515(គ្លីនិចវៀតណាម)
ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *