គោយន្តកន្ត្រៃដឹកឈេីបេីកលឿនដូចហោះ ចាប់ហ្វាងមិនជាប់រេចង្កូត ទៅបុកនាក់ជិះម៉ូតូបណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង នៅលេីកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៧៥.៧៦ ស្ថតិនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មុនពេល

កេីតហេតុគេឃេីញគោយន្តកន្ត្រៃដឹកឈេីមួយគ្រឿងដែរធ្វេីដំណេីរពីលិចទៅកេីត លុះដល់ចំណុចកេីតហេតុខាងលេីបានរេចង្កូត(ជាប់កញ្ចាប់)រួចទៅបុកម៉ូតូកំពុងធ្វេីដំណេីរឌុបគ្នាពីកេីតមកលិចយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ខាងនេះបានបង្កអោយមានការភ្ញាក់ផ្អេីនៅវេលាម៉ោង ១២:៣០នាទីត្រូវនឹងថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៨ ។

ភ្លាមៗនោះដែរគេឃេីញខាងសម្ថកិច្ចជំនាញប៉ុស្តិ៍ឃុំត្រជោ បានចុះទៅធ្វេីការវាស់វែងនៅកន្លែងកេីតហេតុ ហេីយក៏បញ្ចាក់ថា៖ គោយន្តកន្ត្រៃខាងលេីម៉ាកគូបូតាមានកម្លាំងម៉ាសុីន១៥សេស បានដឹកឈេីសន្លឹកហេីយខាងសម្ថកិច្ចយេីងនៅមិនទាន់កំណត់អត្តសញ្ញាណម្ចាស់បាននៅឡេីយទេ។

រឺឯម៉ូតូរងគ្រោះខាងលេីម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH:0345បានទទួលរងការខូចខាតស្ទេីតែទាំងស្រុងហេីយបេីកបរដោយឈ្មោះ ណាត លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវបានគោយន្តបង្កកិនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ) និងម្នាក់ទៀតជានាក់រួមដំណេីររងរបួសធ្ងន់ មានឈ្មោះ ពក ដេត ភេទប្រុស អាយុ២៨ឆ្នាំ ទាំង២នាក់ខាងលេីនេះមានទីលំនៅ ភូមិត្រពាំងក្រេីញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នៅក្រោយពីការវាស់វែងរួចមក ខាងសម្ថកិច្ចជំនាញក៏បានធ្វេីការទំនាក់ទំនង សាច់ញាតិយកសព្វជនរងគ្រោះទៅធ្វេីបុណ្យតាមប្រពៃ

ណី រីឯគោយន្តបង្កនឹងម៉ូតូត្រូវបានកម្លាំងសម្ថកិច្ចយេីងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដេីម្បីកសាងសំណុំរឿងនិងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបេីកគោយន្តបង្កមកផ្តន់ទាទោសតាមផ្លូវច្បាប់៕ ករណីគ្រោះថ្នាក់ខាងលេីនេះ មជ្ឈដ្ឋានទូរទៅបានធ្វេីការរិះគុន ទៅលេីខាងមន្ត្រីជំនាញបរិស្ថាននិងមេព្រៃ ដែរមានស្នាក់ការនៅតាមដងផ្លូវជាតិលេខ៤៤ ដែរតែងតែបណ្តែតបណ្តោយអោយ បទល្មេីសដឹកជញ្ជូនឈេី កេីតមានទាំងយប់ទាំងថ្ងៃ គ្មានការយកចិត្តទុកដាក់បង្ក្រាបម្តងណានោះទេ គឺអង្គុយចាំយកលុយពីក្រុមនាក់ដឹកឈេីទាំងនោះតែប៉ុណ្ណោះ ហេីយបេីខាងមន្ត្រីជំនាញទាំងនេះនៅតែបន្តការឃុបឃឹតបែបនេះ ព្រៃឈេីក៏រលាយ មនុស្សស្លាប់ដោយសារគោយន្តដឹកឈេីទាំងនេះនៅតែបន្តជារៀងរហូត៕

 

Leave a Reply

Your email address will not be published. Required fields are marked *