GANZBERGនឹងរៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​ផ្សង​ព្រេង​លើក​ដំបូង នៅ​រមណីយ​ដ្ឋាន​ឋាន​សួគ៌​បូក​គោ រៃ​អង្គាស​ថវិកា​ជូន​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា

ក្រុមហ៊ុនសា្របៀរ នឹងរៀបចំកម្មវិធី GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ ដ៏បំផុតដើម្បីបរិច្ចាកថវិកា ទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងប្រព្រឹត្តធ្វើនៅរមណីយដ្ឋាន​ ឋានសួហគ៌បូកគោ ខេត្តកំពត នៅថ្ងៃទី២៨ តុលា ឆ្នាំ២០១៧ ខាងមុខនេះ។  ព្រឹត្តិការណ៍នេះនឹងពាំនាំការសម្តែងចំរុះ និងសម្បូរបែបរបស់សិល្បៈករខ្មែរ និងអន្តរជាតិជាង៣០នាក់ សិល្បៈករមកពីផលិតកម្មរស្មីហង្សមាស មានដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Devith រ៉េត ស៊ូហ្សាណា និង Step សិល្បៈករមកពីផលិតកម្មសាន់ដេ លោកខាន់ ជេមន៍ សិល្បៈករ Original Song ក្រុម Small World Small Band ក្រុម Mustache និងលោក P-Sand ក្រុមបាល់ទាត់ក្រសួងការពារ ជាតិ និងដឹកដៃគ្នាចូលរួម សម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ពីលើកំពូលភ្នំបូកគោនេះ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ដូចជាការបោះជំរំខ្នាតធំ ការរត់ប្រណាំងអន្តជាតិពាក់កណ្តាល ម៉ារាតុង និងប្រណាំងកង់ ដេលជាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារាតុង និងប្រណាំង កង់ឋានសួគ៌បូកគោលើកទី៤ ជាមួយនឹងតន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ ហើយព្រឹត្តិការណ៍នេះក៏ មានផ្សាយផ្ទាល់ពិសេស ពីកំពូលភ្នំបូកគោលើកញ្ចក់ទូរទស្សន៍ ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៤រសៀលតទៅ។

Leave a Reply

Your email address will not be published. Required fields are marked *