ស្លាប់ទាំងព្រឹក! រថយន្តសេវាប្រមូលសំរាម ក្រុងព្រះសីហនុ បុកពីក្រោយម៉ូតូសង់ ស្លាប់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់ស្រាល

ព្រះសីហនុ ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយបានកើតឡើង កាលពីពរឹកមិញនេះ  ដោយមានរថយន្តសេវាប្រមូលសំរាម ក្រុងព្រះសីហនុ មួយគ្រឿង បានបុកពីក្រោយម៉ូតូសង់ សេ១២៥ ពណ៌ខ្មៅ ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ ។​

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ២០៥-២០៦ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បញ្ជាក់បន្ថែមថា ភាគីខាងម៉ូតូរងគ្រោះជិះឌុបគ្នា៣នាក់ ជាបុរសទាំង៣នាក់ មានមុខរបរជាកម្មកររោងចក្រធ្វើការជាមួយគ្នា៕ ប្រភពមិនទាន់បានបញ្ជាក់ច្បាស់អំពីអតសញ្ញាណរបស់ជនរងគ្រោះទាំងបីនាក់នៅឡើយទេ។ ព័ត៌មានបឋម

Leave a Reply

Your email address will not be published. Required fields are marked *