បុរស​ទុរគត​​ដង្ហោយ​​រក​​ជំនួយ​​ខ​ណៈ​​​​ជំងឺ​​ដុះ​​សាច់​​បំពង់ក​​​​ដល់​​ដំណាក់​​កាល​​ចុង​​ក្រោយ

បុរសទូរគតម្នាក់ឈ្មោះ លី ឡី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំសំរោង​ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ កំពុងសំពះអង្វរបងប្អូនជនរួមជាតិ​ ដើម្បីសង្គ្រោះជីវិតរបស់ខ្លួន ព្រោះជំងឺដុះ​សាច់បំពង់ក ឈានមកដល់ដំណាក់កាលចុងក្រោយហើយ ដោយរូបលោកមិនមានលទ្ធភាព​ក្នុងការ​ព្យាបាល​នៅឯប្រទេសវៀតណាម។

លោក លី ឡី រៀបរាប់ទាំងទឹកភ្នែកថា រូបលោកមកជួយផ្ទះគេនៅភ្នំពេញជាមួយប្រពន្ធ និងកូន​តូចអាយុ​៣ឆ្នាំម្នាក់ រីឯឱពុកម្តាយជរានៅឯស្រុក​។ រាល់ថ្ងៃរូបលោកមិនអាច​បំពេញកា​រងារ​អ្វីបានទេ ព្រោះជំងឺធ្វើទុកជាប្រចាំ រីឯប្រពន្ធ​ធ្វើ​កា​រ​ងា​រ​រោ​ង​ច​ក្របា​ន​ប្រា​ក់​ខែ​ប​ន្តិច​ប​ន្តួ​ច​គ្រា​ន់​នឹង​ប​ង់​ថ្លៃបន្ទប់ និងទិញថ្នាំពេទ្យ​មិន​គ្រាន់​ផង ដោយខ្វះថវិកាទិញថ្នាំ ទើបបា​ន​ខា​ង​សា​ស​នា​យេ​ស៊ូផ្ត​ល់​ថ​វិ​កាបន្តិចបន្តួចដើម្បីទិញថ្នាំ​បន្តជីវិតមកដល់សព្វថ្ងៃ។

លោកបន្តថា សព្វថ្ងៃសូម្បីតែទឹកមួយដំណក់ក៏មិនអាចលេបបានដែរ ព្រោះដុំសាច់ដុះជិតបំពង់ក​អស់​ទៅហើយ រាល់អាហារ និងទឹកត្រូវកិនឲ្យម៉ត់បាញ់បញ្ចូលតាមបំពង់ដែលពេទ្យវះដាក់ឲ្យ​ប៉ុណ្ណោះ។ គ្រូពេទ្យនៅមន្ទីរពេទ្យនៅកាល់ម៉ែត្រអះអាងថាគាត់មានជំងឺមហារីក តែ​ក្រោ​យ​ពី​ពេ​ទ្យ​វៀ​តណាមពិនិត្យរួច បញ្ជាក់ថាជាជំងឺដុះសាច់បំពង់ក អាចវះកាត់ព្យាបាលបាន តែលោក​មិ​ន​មា​ន​ថ​វិ​កា​ព្យា​បាល ទើបទុកដល់ដំណាក់កាលចុងក្រោយបែបនេះ។

លោកពិតជាមិនចង់លាចាក​ប្រពន្ធ និងកូនតូចនោះទេ លោកចង់រស់រានមានជីវិតដូចគេដូចឯង តែសូម្បីតែថវិកាព្យាបាលក៏លោក​មិនមានលទ្ធភាពដែរ ហេតុដូច្នេះហើយ លោកលើកដៃសំពះ​អង្វរ​ទាំងទឹកភ្នែកចំពោះសប្បុរសជន មេត្តាជួយគាត់ផង។

ប្រសិនបើសប្បុរសជនមានបំណងចង់ជួប​បុរសទូរគត លី ឡី ផ្ទាល់ ឬចង់ផ្តល់ថវិកាសម្រាប់ឲ្យ​លោកវះកាត់សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៦០៤ ៦០៤ / ០៨៨ ៦៧៦៧ ១២០៕

Leave a Reply

Your email address will not be published. Required fields are marked *