ហ៉ីយ៉ាន់ដាយបុកម៉ូតូ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ហ៉ីយ៉ាន់ ដាយបុកម៉ូតូវ៉េវឆ្លាមបណ្តាលឲ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិត។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង ៣៥នាទីយប់ថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លេីកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុចអូរត្រាវ ទល់មុខចម្ការលោក ណាប់ ប៊ុនហេង ស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ។

មន្ត្រីនគរបាលប៉ុស្តិ៍យក្ខឡោមបានឲ្យដឹងថា យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ស គ្មានស្លាកលេខ បានរងរបួសធ្ងន់ បន្ទាប់ពីនគរបាលចរាចរណ៍ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបានស្លាប់ពាក់កណ្តាលផ្លូវមិនទាន់ស្គាល់អត្តសញាណនៅឡើយ ។

ចំណែករថយន្តបង្កមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ (៥ផ្លូវ) ពណ៌ស ពាក់ស្លាកលេខកំពង់ចាម៣A៣១៧៦ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួុនបាត់ស្រមោល ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

ដោយឡែកសពយុវជនរងគ្រោះសមត្ថកិច្ចបានដម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *