រថយន្តស៊េរីទំនើប​ ២គ្រឿង​ ប៉ះគ្នាបន្តិចបន្តួច បណ្តាលឱ្យរងការខូចខាតទាំងសងខាង

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង​០៦​នឹង​២០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨​ នេះមាន​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប​ ២គ្រឿង​ ប៉ះគ្នាបន្តិចបន្តួច នៅតាមបណ្តោយផ្លូវ​លេខ​១៤៣​ បណ្តាលឱ្យរងការខូចខាតទាំងសងខាង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

យោងតាមប្រភពព័ត៍មានពីកន្លែងកើត​ហេតុបានអោយដឹងថា ៖ មុនកើតហេតុ គេបានឃើញរថយន្ត កូរ៉ូឡា ស៊េរីទំនើប ពណ៍​ខ្មៅ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2AN- 9330 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ​១៤៣ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ក៏ប៉ះគ្នាជាមួយរថយន្តស៊េរីទំនើប ១គ្រឿងផ្សេងទៀតម៉ាក Range Rovers ពណ៍ខ្មៅ មានពាក់ស្លាកលេខភ្នំពេញ​2AD- 6565 បណ្តាលអោយរងការខូចខាតទាំងសងខាងតែបន្តិចបន្តួចនោះទេ តែមិនបង្កអោយមានមនុស្សរបួសឡើយ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។​

ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត​Range Rovers បានសងសំណងដល់ភាគីខាងរថយន្ត កូរ៉ូឡា ចំនួន៧០ដុល្លា ដើម្បីបញ្ច​ប់រឿងនៅនឹងកន្លែង ៕

Leave a Reply

Your email address will not be published. Required fields are marked *