ព័ត៌មានអន្តរជាតិ

​យោធា​ថៃ​និយាយថា ខ្លួន​ត្រៀម​ផ្តល់​អាហារ​រាប់​ខែ​ និងត្រូវ​បង្រៀនក្មេងទាំងនោះ ​ឲ្យ​ចេះមុជទឹក​ជ្រៅ​ ដើម្បី​អាច​ហែល​ឆ្លង​ ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​

ប្រទេសថៃ៖ ជំនួយ​អាហារ​និង​ថ្នាំពេទ្យ​បាន​ទៅដល់​ក្មេង​ទាំង​១២​និង​និង​គ្រូ​បាល់ទាត់​ម្នាក់​របស់​ពួកគេ បន្ទាប់ពី​ការរកឃើញ​ពួកគេ​កាលបី​យប់​ថ្ងៃ​ចន្ទ នៅ​ជ្រៅ​ក្នុង​រូងភ្នំ​ដែល​ជន់​លិច​​មួយ​ក្រោយ​បាត់​ខ្លួន​៩-១០​ថ្ងៃ​។​ការងារ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា​នេះ​ទៅ ផ្តោតលើ​វិធី​នាំ​ពួកគេ​ចេញពី​រូង​ដោយ​សុវត្ថិភាព​។​

Read More »

Breaking News អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ សង្ស័យផ្ទុះធុងហ្គាស នៅតាមបណ្ដោយផ្លូវ ១៣០ ជិតមាត់ទន្លេ ខណ្ឌដូនពេញ

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ សង្ស័យផ្ទុះធុងហ្គាស នៅតាមបណ្ដោយផ្លូវ ១៣០ ជិតមាត់ទន្លេ ខណ្ឌដូនពេញ។ ហេតុការណ៍នេះ កើតទ្បើនៅវេលាម៉ោង ៩ និង៥០ នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨

Read More »

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានព្រមានថា នរណាក៏ដោយ​ឱ្យតែហ៊ាន​វាយប្រហារ​មកលើ​អ៊ីស្រាអែល នោះនឹងត្រូវ​ទទួលរងការឆ្លើយតបវិញ​យ៉ាងសាកសម

យេរូសាឡឹម ៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា នរណាក៏ដោយ​ឱ្យតែហ៊ាន​វាយប្រហារ​មកលើ​អ៊ីស្រាអែល នោះនឹងត្រូវ​ទទួលរងការ

Read More »

លោក​​ឌុយ​ទែរ​តេ​​គំរាម​​បណ្តេញ​​ទូត​​អឺរ៉ុប​​ទាំង​អស់​​ពី​​ប្រទេស ​តែ​​ក្រោយ​មក​​ប្តូរ​ជំហរ​​មក​វិញ

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ បាន​ប្រកាស​គំរាម​បណ្តេញ​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ឲ្យ​ចេញ​ពី​ប្រទេស​ហ្វីលីពីន ក្នុងរយៈពេល ២៤ម៉ោង ក៏ប៉ុន្តែ មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​របស់​លោក​ឌុយទែរតេ​​បាន​ចេញមុខ​មក​ធ្វើការ​កែតម្រូវឡើងវិញ ដោយ​លើកឡើង​ថា ហ្វីលីពីន​មិនមាន​ផែនការ​បណ្តេញ​មន្រ្តី​ទូត​អឺរ៉ុប​នោះទេ ហើយ​ថា ការ​ប្រកាស​គំរាម​របស់​លោក​ឌុយទែរតេ កាល​ពី​ម្សិលមិញ​ គឺ​ធ្វើឡើង ដោយ​សារ​តែ​លោក​ជឿលើ​សេចក្តីរាយការណ៍​ខុស​របស់​សារព័ត៌មាន។ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នៅពេល​ប្រកាស​គំរាម​ទាំងកំហឹង ចង់​បណ្តេញ​មន្រ្តី​ទូត​អឺរ៉ុប​ទាំងអស់​ចេញ​ពី​ហ្វីលីពីន ក្នុងរយៈពេល ២៤ម៉ោង លោក​ប្រធានាធិបតី​ឌុយទែរតេ បាន​ចោទ​រដ្ឋាភិបាល​បណ្តា​ប្រទេស​អឺរ៉ុប​ទាំងអស់​នោះ​ថា កំពុង​រៀបចំ​គម្រោងការណ៍​ធ្វើ​យ៉ាងណា​ឲ្យ​អ.ស.ប​បណ្តេញ​ហ្វីលីពីន​ពី​សមាជិកភាព។ នៅពេលនោះ លោក​ឌុយទែរតេ​មិន​បាន​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ការ​ចោទប្រកាន់​នេះទេ ក៏ប៉ុន្តែ ក្រោយ​មក អ្នក​នាំពាក្យ​របស់​លោក​បាន​ពន្យល់ថា លោក​ឌុយទែរតេ​សំអាង​លើ​ការ​ចុះផ្សាយ​ព័ត៌មាន ទាក់ទង​នឹង​ក្រុម​សមាជិក​សភា​អឺរ៉ុប ដែល​បំពេញទស្សនកិច្ច​នៅ​ហ្វីលីពីន ​ព្រមទាំង​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន កាល​ពីថ្ងៃ​ចន្ទ ​ធ្វើការ​ថ្កោលទោស​យុទ្ធនាការ​ប្រឆាំងគ្រឿងញៀន​របស់​លោក​ឌុយទែរតេ។​ បញ្ហា​ចោទ គឺ​នៅត្រង់​ថា អ្វីៗ​មិនបាន​កើតឡើង ដូចជា​ការ​អះអាង​របស់​លោក​ឌុយទែរតេ​នោះទេ។ ក្រោយ​ពី​មាន​ការ​គំរាម​របស់​លោក​ឌុយទែរតេ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​ចេញមុខ​ធ្វើការ​បកស្រាយ​ថា ដំណើរទស្សនកិច្ច​របស់​សមាជិក​សភា​អឺរ៉ុប​មួយ​ក្រុម ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នោះ គឺ​ធ្វើឡើង​ក្នុងនាម​សមាជិក​សភា​នីមួយៗ មិនមែន​ក្នុងនាម​ជា​គណៈប្រតិភូផ្លូវការ​របស់​សហភាព​អឺរ៉ុប​នោះទេ។ រដ្ឋាភិបាល​ហ្វីលីពីន តាមរយៈ​អ្នក​នាំពាក្យ​ប្រធានាធិបតី …

Read More »

លោក​ដូណាល់ ត្រាំ​​អាច​​ដោះ​ដៃ​​ចេញ​​ពី​​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​អ៊ីរ៉ង់

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នឹង​ត្រូវ​បញ្ជាក់​ទៅ​សភា នៅ​ថ្ងៃ​សុក្រ​នេះ ថា តើ​អ៊ីរ៉ង់​បានគោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែរឬទេ។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ស្ថិតនៅក្រោម​ការតាមដាន​យ៉ាង​កៀកកិត​ពីមជ្ឈដ្ឋាន​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ ជាពិសេស​អ៊ីរ៉ង់​ដែល​ជា​ភាគី​ហត្ថលេខី។ សភា​អាមេរិក​នឹង​មាន​ពេល ៦០​ថ្ងៃ ដើម្បី សម្រេច​ថា តើ​នឹង​ដាក់​ឡើងវិញ ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ដកផ្អាក នៅក្រោយ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៥ ដែរឬទេ។ នៅ​យប់​ថ្ងៃ​សុក្រនេះ បើសិន​គ្មានអព្ភូតហេតុ​អ្វី កើតឡើង​ទេ លោកដូណាល់ ត្រាំ នឹង​ប្រកាស​បញ្ជាក់​ទៅ​សភា​ថា អ៊ីរ៉ង់​មិន​បាន​គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោកដូណាល់ ត្រាំ​បាន​និយាយ​រិះគន់ តាំង​ពីយូរយា​ណាស់​មកហើយ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាក្រក់ បំផុត ដែល​លោក​មិនធ្លាប់​ឃើញ​មាន​ពីមុនមក។ តាំង​ពី​ចូល​កាន់តំណែង ជាប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​ធ្លាប់​បាន​ផ្តល់​ចម្លើយ​ទៅ​សភា​អាមេរិក​ពីរលើក​រួចហើយ​ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ជាមួយ​មហាអំណាច​រួម​ទាំង​អាមេរិក នៅ​ឆ្នាំ ២០១៥។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​បាន​បរិហារ​រិះគន់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ជាថ្មី​ម្តងទៀត នៅ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នាពេល​កន្លងទៅ …

Read More »