សុខភាពនិងសម្រស់

មន្ត្រីជំនាញកាំកុងត្រូលខេត្តាកែវចុះពិនិត្យគុណភាពទំនិញនិងអប់រំណែនាំដល់អជីវករផ្សារតាកែវ

តាកែវ៖ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយនឹងមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃច័ន្ទនេះ បានធ្វើការចុះត្រួតពិនិត្យចំណីអាហារ គ្រឿងកំប៉ុង ដែលដាក់លក់នៅក្នុងផ្សារតាកែវ នឹងដេប៉ូលក់ស្រាបៀរមួយចំនួននៅក្រុងដូនកែវ ក៏ដូចជាធ្វើការអប់រំណែនាំទៅដល់ក្រុមអាជីវករផ្សារតាកែវ ឲ្យដាក់លក់ទំនិញដែលមានសុវត្ថិភាព អនាម័យល្អ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ ។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា នៅក្នុងការចុះត្រួតពិនិត្យចំណីអាហារ និងគ្រឿងឧបភោគ បរិភោគ ដែលកំពុងដាក់តាំងលក់នៅផ្សារតាកែវ និងតាមដេប៉ូលក់ស្រាបៀរផ្សេងៗនៅក្នុងក្រុងដូនកែវ មន្រ្តីជំនាញបានរកឃើញងៀតបបែលចំនួន១០គីឡូកន្លះ និងផ្សិតកំប៉ុងធំចំនួន២៧កំប៉ុង ។ លោក ប៉ោ លាងគង់ បន្ថែមទៀតថា បន្ទាប់ពីបានរកឃើញនូវសារធាតុគីមី លើងៀតបបែល និងគ្រឿងកំប៉ុងយកមករក្សារទុកនៅសាខា មន្រ្តីជំនាញរួមសហការនឹងកម្លាំងសមត្ថកិច្ចផ្សារតាកែវ បានធ្វើការរក្សាទុកនៅឯសាខាកាំកុងខេត្ត ដើម្បីធ្វើការបំផ្លាញចោលនូវទំនិញដែលខូចគុណភាពទាំងនេះចោល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការអំពាវរនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវតែដាក់លក់ចំណីអាហារ និងគ្រឿងកំប៉ុង ដែលមានសុវត្ថិភាពខ្ពស់ អនាម័យល្អ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវឧស្សាហ៍ត្រួតពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ចំពោះអ្នកប្រើប្រាស់ ៕

Read More »

សាខាកាំកុងត្រូលខេត្តស្វាយរៀង ប្រកាសអោយប្រើប្រាស់​គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ​ នៅក្នុងផ្សារជីភូ បន្ទាប់ពីក្រុមការងារសាខា ត្រួតពិនិត្យគំរូសំណាក​ រកមិនឃើញមានសារធាតុអ្វីគួរសង្ស័យ

ស្វាយរៀង​ ៖​ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងសមុទ្រចំនួន ១៤គំរូ​ ស្ថិតនៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង

Read More »

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អំពាវនាវអោយពើរដ្ឋប្រុងប្រយ័ត្ន  ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​វដ្ដ នៃ ជំងឺគ្រុនឈាម

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង និង ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​សំណូមពរ​ដល់​សាធារណជន​អំពី​ជំងឺ គ្រុនឈាម ថា  ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​វដ្ដ នៃ ជំងឺគ្រុនឈាម ផង ហើយ​បច្ចុប្បន ជា​រដូវភ្លៀង​ធ្លាក់​ផង ដូច្នេះ នៅពេលដែល​ឃើញ​មាន​អ្នក​កើត​ជំងឺ​គ្រុនក្តៅ​

Read More »

ប្រេងឆា​ប្រើ​ច្រើនដង​បង្ក​គ្រោះថ្នាក់​ដល់​សរសៃឈាម​បេះដូង​

​សុខភាព៖ ទម្លាប់​សន្សំសំចៃ​ប្រេង​ដោយ ចៀន​បំពង​សាចុះសាឡើង​ជាច្រើន​ដង នឹង​បង្ក​គ្រោះថ្នាក់​បំផុត សម្រាប់​សុខភាព ។ តាម​ការស្រាវជ្រាវ​រប​ស់​ពួក

Read More »

អភិបាលខេត្តរតនគិរី អំពាវនាវ ដល់ប្រជាពលរដ្ឋ អោយបង្កើនការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពចំណីអាហារ

ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត អោយបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពចំណីអាហារ ជាពិសេសចំពោះការប្រើប្រាស់ទឹកមិនស្អាត និងពុំមានសុវត្ថិភាព ដូចជាទឹកទន្លេ បឹង អូរ ស្ទឹង ព្រែក ។ល។

Read More »

ត្រីប្រហុក ដែលមានសារធាតុគីមីគ្រោះថ្នាក់ ជាងមួយតោន ត្រូវបានអាជ្ញារធរខេត្ត ដុតកម្ទេចចោលហើយ

តាកែវ៖ ប្រហុកសាច់ត្រីផ្ទក់ជាង១តោន ដែលមន្រ្តីជំនាញកាំកុងត្រូល បានធ្វើការឆ្មក់ចាប់និងដក ហូត យកមក រក្សាទុកនៅបរិវេណសាលាឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី ១២ ខែមីនា កន្លងទៅ បន្ទាប់ពីបានធ្វើត្តេសន៍រកឃើញមានសារធាតុគីមី formalin នៅ ក្នុង សាច់ត្រីប្រហុកនេះ ទីបំផុតសាច់ត្រីប្រហុកដែលខូចគុណភាព ដាក់នូវ សារធាតុគីមីនេះ ត្រូវបានធ្វើការដុតបំផ្លាញចោល ដោយលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត រួមជាមួយលោក ប៉ោ លាងគង់ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្ត នៅទីតាំង សាលា ឃុំអង្កាញ់ហើយ កាលពីរសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ ។

Read More »