ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃច័ន្ទ ៤កើត ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំជីវភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារនៅមូលដ្ឋានខេត្តព្រះសីហនុ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើសកម្មភាពការងារទាក់ទងនឹងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការការពារសុខសុវត្ថិភាពជនបរទេស ការងារសំណង់ ការពង្រឹងការគ្រប់គ្រងសំណល់រឹង រាវ ការដោះស្រាយបញ្ចប់បញ្ហាដីធ្លី និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សុខសុវត្ថិភាព និងសន្តិភាព ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ខិតខំប្រឹងប្រែងឆ្លងកាត់ប្រវត្តិសាស្រ្ត នាំជូនកម្ពុជា ហើយបានក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់លើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាកំណើនសេដ្ឋកិច្ចជាប្រចាំ ៧% ជារៀងរាល់ឆ្នាំ ការបង្កើនការងារជូនប្រជាពលរដ្ឋ ការបន្តកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជន។ ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលបង្ហាញពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា

នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុនានាផងដែរ។  តាមរបាយការណ៍របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សារមន្ទីរនេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌែល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណន រហូតដល់បច្ចុប្បន្ន។ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញស្ពានជ្រោយចង្វារទី១

នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកអោយប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។ នៅក្នុងពេលសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទៅដល់ គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូតដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។ ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។ សូមបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់អោយនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ៕

Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវដល់អាជ្ញាធរជួយដោះស្រាយបញ្ហាទឹកជូនពលរដ្ឋ ​

ត្បូងឃ្មុំ​ ៖​ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធឆ្លង ឧបដ្ឋានសាលា កុដិ និងសមិទ្ធផលនានា ក្នុងវត្តសិលារង្សី ហៅវត្ត ត្រពាំងថ្កូវ ភូមិត្រពាំងរង្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការអំពាវនាវទៅដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវចុះឱ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឱ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ហើយត្រូវខិតខំរួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សម្តេចបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ កម្ពុជាកំពុងជួបបញ្ហាគ្រោះរំាងស្ងួត ដែលបញ្ហាមិនមែនកើតមានតែកម្ពុជាមែន តែត្រូវយកចិត្តដោះស្រាយឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ សម្តេចគូសបញ្ជាក់ថា “គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាដោះស្រាយដោយរក្សាឱ្យបាននូវប្រភពទឹកដែលមានស្រាប់ ការប្រើប្រាស់សន្សំសំចៃ រិះរកមធ្យោបាយនានា ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ បាតុភូតនេះ ក៏មិនមែនកើតមាននៅតែប្រទេសយើងទេ វាជាបញ្ហាសកល ដែលប្រទេសជាច្រើនក៏កំពុងប្រឈមនឹងបញ្ហាបរិស្ថាន គឺការខ្វះខាតទឹកប្រើប្រាស់” ។ ក្នុងពេលអាកាសធាតុឡើងកំដៅនេះ …

Read More »

អភិបាលខេត្តស្វាយរៀង​ អញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាត​ ដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង​ កំពុងតភ្ជាប់នូវបណ្តាញថ្មី​

ស្វាយរៀង​ ៖​ ដោយមើលឃើញនូវបញ្ហាចំពោះមុខអំពីការខ្វះខាតទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃសៅរ៍១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានអញ្ជើញចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងកំពុងតភ្ជាប់នូវបណ្តាញថ្មី ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀង​ នាពេលថ្មីៗកន្លងមកនេះ។ ស្ថិតក្នុងកាលៈទេសៈបែបនេះ ឯកឧត្តមអភិបាលខេត្តបានជម្រុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាអោយបាននូវសម្ពាធទឹក និរន្តរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ តបតាមការសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងប្រធានអង្គភាពរដ្ឋាករទឹក បានអះអាងថា នឹងធ្វើអោយទឹកស្អាតដំណើរមានសម្ពាធ និរន្តរភាពឡើងវិញ​ ត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ បន្ទាប់ពីអញ្ជើញពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក ឯកឧត្តមអភិបាលលខេត្ត បានអញ្ជើញចុះពិនិត្យមើលផ្លូវវាង​ នៅចំណុចស្ពានតាហោក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ “សង្ក្រាន្តស្វាយរៀងថ្ងៃទី ១៤-១៥ …

Read More »

ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល សួរសុខទុក្ខកងទ័ព នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​ ៖ នៅព្រឹកថ្ងៃព្រហស្បិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថាវេទិកានេះ រៀបចំឡើងស្របជាមួយសភាពការណ៍នយោបាយនៃប្រទេសជាតិ មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានកំណើជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ជាការបង្ហាញអោយឃើញពីគ្រឹះសាមគ្គីភាពដ៏រឹងមាំ រវាងកងទ័ពនៅសមរភូមិមុខ ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩

នៅព្រឹកថ្ងៃ អង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0) ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (InterCorn) Phnom Penh។  សន្និសីទនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការក្នុងស្រុក និងក្នុងតំបន់ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិលជាច្រើនទៀត។ សន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» គឺត្រូវបានរៀបចំដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ

នៅព្រឹកថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ តាមរបាយការណ៍របស់. ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល …

Read More »

រដ្ឋបាលខេត្តកំពង់ធំ​ រៀបចំពិធីក្រុងពាលី​ បួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩

កំពង់ធំ​ ៖​ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងអភិរក្សកេរ្តិ៍ដំណែលមរតខ្មែរ ជាក់ស្តែងប្រាសាទសំបូរព្រៃគុក​ បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ ក្នុងនាមរដ្ឋបាលខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត​ រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ រសៀលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៩​ នៅរម្យណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ។​ វត្តមានក្នុងកម្មវិធីនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួម ពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជន មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ដែលបានចូលរួមទាំងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក​ និងនៅតាមរមណីយដ្ឋានផ្សេងៗ​ សូមមេត្តារក្សានូវបរិស្ថាន​ ជាពិសេសកាកសំណល់​ ដែលបានហូបរួចហើយ​ ត្រូវទុកដាក់ឲ្យបានល្អនៅក្នុងធុងសម្រាម​ និងធ្វើឲ្យមានអនាម័យល្អប្រសើរ​ …

Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន CRBC

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Weng Gang  អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) នៅវិមានសន្តិភាព។  លោក Weng Gang  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនលោកបានរួមចំណែកក្នុងការកសាងស្ពាន-ថ្មល់ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះគឺបានសម្រេចកសាងថ្នល់ប្រវែងប្រមាណ១ពាន់គីឡូម៉ែត្ររួចហើយ។  នៅថ្ងៃស្អែកទី ២២ មីនា នេះ  ក្រុមហ៊ុននឹងបើកសម្ពោធដំណើរការសាងសង់ ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏ធំបំផុតមួយក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុនបានវិនិយោគនៅក្រៅប្រទេស។ គម្រោងផ្លូវល្បឿនលឿន (Express Way) ដែលជាគម្រោងផ្លូវល្បឿនលឿនធំជាងគេទី១នៅកម្ពុជា គឺនឹងត្រូវចំណាយទឹកប្រាក់ ២ពាន់លានដុល្លារ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញផ្តល់កិត្តិយចូលរួមសម្ពោធបើកដំណើរការសាងសង់នៅថ្ងៃស្អែកនេះផងដែរ។ …

Read More »